ព្រះសីហនុៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន ក្រោយពីទាស់ពាក្យសម្តីគ្នាក្នុងវង់ផឹកស៊ី ឈានទៅដល់ការទាញពូថៅ កាប់សំពងក្បាលយុវជនម្នាក់ បណ្តាលឲ្យរបួសធ្ងន់ ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៩យប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ភូមិវាល ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឯក សុមេត្តា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករក្នុងចំការ ។ ចំណែកជនរងគ្រោះមានឈ្មោះ ម៉ាន់ នុច ភេទប្រុស អាយុ១៨ឆ្នាំ ធ្វើការជាមួយគ្នា ត្រូវជនសង្ស័យកាប់នឹងពូថៅ រងរបួសត្រង់ក្បាល៣កន្លែង ព្រោះតែជម្លោះពាក្យសម្ដីក្នុងវង់ផឹកស៊ី ហើយព្យាយាមគេចខ្លួន តែត្រូវកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនបានតាមបណ្តោយផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ១២៩៕
មតិយោបល់