បើយោងតាមវេជ្ជបណ្ឌិត Guo Quan នៅប្រទេសចិន បានបង្ហាញថា ប្រសិនបើបុរសមានទម្លាប់បត់ជើងតូចហើយភ្លាម ប្រញាប់អង្គុយភ្លែត ជាតិពុលក្នុងទឹកនោមនឹងនៅទ្រឹង ដែលបណ្តោលឲ្យរលាកក្រពេញប្រូស្តាត និងជំងឺធ្ងន់ធ្ងរផ្សេងៗទៀត។
បើទោះបីជាជំងឺរលាកក្រពេញប្រូស្តាត និងរលាកបំពង់នោម មិនមែនជាជំងឺធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែវាបង្កឲ្យមានផលលំបាកសម្រាប់មនុស្សមួយចំនួន។
ហេតុអ្វីអ្នកមិនគួរអង្គុយភ្លាមៗ បន្ទាប់ពីបត់ជើងតូច?
យើងទាំងអស់គ្នាដឹងហើយថា រចនាសម្ព័ន្ធប្រដាប់បន្តពូជបុរស គឺមានតែមួយ ហើយបំពង់វែងជាងស្ត្រី ដូច្នេះបន្ទាប់ពីការបត់ជើងតូច ដុំសាច់បំពង់នោមមិនទាន់បិតភ្លាមៗនោះទេ ហើយក្រពេញប្រូស្តាតនឹងធ្វើការបិទបាំងកន្លែងចំហបណ្តោះអាសន្ន។
ប៉ុន្តែប្រសិនបើអ្នកអង្គុយភ្លាមៗក្រោយពេលបត់ជើងតូច វានឹងង្កើនសម្ពាធទៅលើបំពង់នោមដោយអចេតនា ហើយទីបំផុតទឹកនោមដែលនៅសល់នឹងចាល់ឡើង។ នេះជាលក្ខខ័ណ្ឌដ៏ល្អសម្រាប់បាក់តេរី ដើម្បីបង្ករោគរលាកដល់ក្រពេញប្រូស្តាត និងជំងឺនៅក្នុងប្រដាប់បន្តពូជ។
ជំងឺរលាកក្រពេញប្រូស្តាត និងជំងឺបំពង់បង្ហូរនោម ត្រូវបានគេចាត់ទុកជាជំងឺទូទៅបំផុត សម្រាប់មនុស្សវ័យកណ្តោល។ ដើម្បីបង្ការជំងឺនេះឲ្យមានប្រសិទ្ធភាព អ្នកចាំបាច់ត្រូវធ្វើរឿងពីរចំណុច។
១.នៅពេលបត់ជើងតូច អ្នកត្រូវប្រើម្រាមដៃច្របាច់តំបន់អាងត្រគាក រវាងឆ្អឹងខ្នង និងគូថ។ ការធ្វើបែបនេះ មិនត្រឹមតែបញ្ចេញទឹកនោមមិនឲ្យនៅសេសសល់នោះទេ ថែមទាំងអាចជៀសផុតពីជំងឺរលាកក្រពេញប្រូស្តាតរ៉ាំរ៉ៃផងដែរ។
២.ការធ្វើលំហាត់ប្រាណតំបន់អាងត្រគាក ដើម្បីកាត់បន្ថយបរិមាណនៃទឹកនោមដែលនៅសល់ក្នុងប្លោកនោម។
អ្នកត្រូវគេងនៅលើផ្ទៃរាបស្មើ ហើយត្រូវប្រើកម្លាំងជើងទាំងពីរុញគូថឡើងឲ្យផុតពីផ្ទៃខាងក្រោម។ ធ្វើបែបនេះឲ្យបាន ១៥នាទី ឬទៅតាមលទ្ធភាពដែលអ្នកអាចធ្វើទៅបាន៕
ដកស្រង់ពី៖ soha
មតិយោបល់