ព័ត៌មានជាតិ

ស្រវឹងធ្លាក់ភ្នែក ជិះម៉ូតូព្រលះម៉ូតូ សន្លប់ឈឹងហ្នឹងកន្លែង

ភ្នំពេញ: ករណី​គ្រោះថ្នាក់ចរាចរណ៍​មួយ​កើតឡើងដោយ​​បុរសម្នាក់ស្រវឹងធ្លាក់ភ្នែក បើកម៉ូតូ​លឿនដូចព្យុះ បោលបុក​ម៉ូតូរ៉ឺម៉កកង់បី​ពេញទំហឹង​ បណ្តាល​ឲ្យសន្លប់ស្តូកនៅហ្នឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវកែង បំបែកជាបីច្រកចូលផ្សារព្រៃទា ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ប្រភព​ឲ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់ត្រូវ​បាន​គេដឹងថា ​​ឋិតក្នុង​សភាព​ស្រវឹងជោកជាំ ជិះ​ម៉ូតូម៉ាក​សេ១២៥ មួយគ្រឿង ពណ៌ខ្មៅ​ ​បោះពួយ​យ៉ាង​លឿនជ្រុលទៅបុក​ពីមុខ​ម៉ូតូរ៉ឺម៉ក​កង់បី បណ្តាលឲ្យសន្លប់ស្តូកនៅហ្នឹងកន្លែង បង្ក​ការភ្ញាក់ផ្អើលដល់​ពលរដ្ឋ​ទាប់យប់អាធ្រាត្រ។

ប្រភព​បន្ត​ថា ភ្លាមៗនោះ​ ជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ បញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ៕

មតិយោបល់