ព័ត៌មានអន្តរជាតិ

(មានវីដេអូ) ម្នាក់ស្លាប់និង១២នាក់រងរបួស ក្នុងការវាយប្រហារបំផ្ទុះរថយន្ត នៅភាគអាគ្នេយ៍ប្រទេសតួកគី

តួកគីៈ យ៉ាងហើចជនស៊ីវិលម្នាក់ ត្រូវបានសម្លាប់ និង ១២នាក់ រងរបួសក្នុងហេតុការណ៍ វាយប្រហារបំផ្ទុះរថយន្តប្រប្រឆាំងនឹងស្នងការកងរាជអាវុធហត្ថ មួយក្នុងខេត្ត Mardin ភាគអាគ្នេយ៍ ប្រទេសទួរគីនៅថ្ងៃព្រហស្បតិ៍ ។

ហេតុការណ៍នេះបានកើតឡើង នៅពេលដែលរថយន្តផ្ទុកគ្រាប់បែក ត្រូវបានបំផ្ទុះដោយពួកភេរវករ នៅមុខ ស្នងការកងរាជអាវុធហត្ថ ស្ថិតនៅក្នុងស្រុក Ömerli ខេត្ត Mardin ។

អ្នកបើកបររថយន្តអាយុ៣៩ឆ្នាំម្នាក់ ដើរឆ្លងកាត់រថយន្តរបស់ខ្លួនបានស្លាប់នៅនឹងកន្លែង កើតហេតុ នៃការផ្ទុះនោះ និងមនុស្សបីនាក់ផ្សេងទៀត រួមទាំងទាហាន២នាក់ រងរបួសស្រាល។

អ្នករងរបួសត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ ស្រុកÖmerli និងខេត្ត Mardin ដោយអ្នកផ្តល់សេវាសង្គ្រោះបន្ទាន់សម្រាប់ការព្យាបាល។

បើយោងតាម របាយការណ៍ ការិយាល័យ និងអគារជាច្រើននៅក្បែរនោះ ត្រូវបានរងការខូចខាត។
បាយការណ៍ដដែល បានឱ្យដឹងថា រថយន្តបំផ្ទុះគ្រាប់បែក ត្រូវបានរៀបចំឡើងដោយ សមាជិកគណបក្ស ពលករ ឃឺដ(PKK) ដែលមានឈ្មោះក្នុងបញ្ជីថាជា អង្គការភេរវករមួយ ដោយសហរដ្ឋអាមេរិកនិង សហភាពអឺរ៉ុប។

ផ្លូវ Midyat ក្នុងស្រុក Ömerli ត្រូវបានបិទបន្ទាប់ពីការផ្ទុះនេះ ខណៈពេលដែល ប្រតិបត្ដិការ សន្ដិសុខត្រូវបានធ្វើឡើងនៅក្នុងតំបន់នោះ ដើម្បីចាប់ភេរវករឲ្យទទួលខុសត្រូវចំពោះ ការវាយប្រហារដោយគ្រាប់បែកនេះ៕

មតិយោបល់