ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវបានម្ចាស់ផ្ទះសំណាក់ ថាយ ហេង ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ពាក់ពន្ធ័ករណី ប៉ុនប៉ងប្រព្រឹត្តអំពើលួច

ភ្នំពេញៈ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ នេះនៅវេលាម៉ោង៣ នៅចំណុចផ្ទះសំណាក់ ថាយហេង ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ នគរបាលប៉ុស្តិ៍កាកាប២ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីប៉ុនប៉ងលួចទ្រព្យសម្បិតអ្នកដទៃ។ ដកហូតបានសោរខ្សៀរ លេខ១០ ចំនួន១ដើម និងផ្លែទុរវីសកែច្នៃចំនួន២ ដើម។

ជនសង្ស័យខាងលើមានឈ្មោះ ផានីជុន សំសាវីន ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរសញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអន្លង់ក្រូច ឃុំកូប ស្រុកសិរីសោភ័ណ ខេត្តបាត់ដំបង។

ចំណែកជនរងគ្រោះមានឈ្មោះ អ៊ូ ថាយ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ បុគ្គលិករោងចក្រ ស្នាក់នៅផ្ទះលេខ៣២៣ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ ។ (ជាម្ចាស់ផ្ទះសំណាក់យីហោថាយ ហេង)

មុនពេលកើតហេតុនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល១០ ព្រឹក ជនសង្ស័យខាងលើបានមកជួលបន្ទប់គេង(បន្ទប់លេខ៦ ជាន់ទី២ ) នៅផ្ទះសំណាក់យីហោ ថាយ ហេង និងបន្តគេងរហូតដល់ថ្ងៃទី២២ ខែមិថុនាឆ្នាំ ២០១៨វេលាម៉ោងប្រហែល ៣ និង ៣០ នាទីទៀបភ្លឺ ជនសង្ស័យបានដើរចុះក្រោមលបៗ ហើយដោយមានទទូលកន្សែងលើក្បាល (នេះបើតាមមើលតាមរយៈកាមេរ៉ាសុវត្ថិភាពដែលចាប់រូបភាពចំទីតាំងទុកម៉ូតូរបស់ភ្ញៀវ) ហើយដើរទៅមុខទៅក្រោយតែម្នាក់ឯងគួរឲ្យសង្ស័យ។

ក្រោយពេលដែលអ្នកយាមបាន បិទទ្វារមុខហើយចូលគេងក្នុងបន្ទប់បាត់។ លុះព្រឹកឡើងថ្ងៃដដែលវេលាម៉ោង ៧ និង៤០ នាទីព្រឹកផ្ទះសំណាក់បានឆែកមើលតាមកាមេរ៉ាសុវត្ថិភាពពីសកម្មភាពរបស់ភ្ញៀវចេញចូលនៅពេលយប់ ក៏ឃើញសភាពគួរឲ្យសង្ស័យរបស់ជនសង្ស័យខាងលើបានហើយក៏បានឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលកាកាបទី២ សួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅឲ្យផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរបន្តនិងឃុំខ្លួនជាបណ្ដោះអាសន្ន៕

មតិយោបល់