ក្រុមហ៊ុនផលិតស្មាតហ្វូនតៃវ៉ាន់ HTC បានប្រកាសតែងតាំងអ្នកស្រី Cher Wang ជានាយកប្រតិបត្តិថ្មី ជំនួសលោក Peter Chou។ នេះបើយោងតាមការចុះផ្សាយរបស់ Reuters ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ ២០១៥។
លោកស្រី Cher Wang ជាសហស្ថាបនិកក្រុមហ៊ុន HTC ដែលកន្លងមកអ្នកស្រីបានជួយជ្រុំជ្រែងការងារ HTC ឲ្យឆ្ពោះទៅមុខ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ទីផ្សារស្មាតហ្វូន HTC បានធ្លាក់ចុះក្រោមកិច្ចដឹកនាំរបស់លោក Peter Chou ដូច្នេះហើយទើប HTC សម្រេចចិត្តផ្លាស់ប្ដូរ ឲ្យលោក Peter Chou នឹងត្រូវទៅកាន់តំណែងជាអភិវឌ្ឍន៍ផលិត។
គួរបញ្ជាក់ផងដែរថា ទីផ្សារស្មាតហ្វូនរបស់ HTC បានធ្លាក់ចុះយ៉ាងគំហុកនាពេលប៉ុន្មានឆ្នាំចុងក្រោយ បើទោះបីជា One M8 បានជួយជ្រុំជ្រែងក្ដី ក៏មិនអានអូសឲ្យ HTC ជោគជ័យខ្លាំងឡើងវិញបានផងដែរ៕
មតិយោបល់