ព័ត៌មានជាតិ

Update៖រថយន្តយក្សដឹកដី ពន្លះម៉ូតូToday កិនបុរសម្នាក់អូស១៥ម៉ែត្រស្លាប់មួយរំពេច

ភ្នំពេញ: នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៤និង៣០នាទីល្ងាច មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ នៅតាមបណ្តោយផ្លូវ២១៧ចម្ការដូង ត្រង់ចំណុចមុនច្រកចូលបុរីពិភពថ្មី ស្ថិតនៅក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលឲ្យម្ចាស់ម៉ូតូស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ និងតៃកុងឡានរត់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ម៉ូតូមានឈ្មោះ ឯក សឿន ភេទប្រុស អាយុ៦២ឆ្នាំ (មុខរបរ នៅផ្ទះ )បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាកToday ពណ៌ផ្កាឈូក ពាក់ស្លាកលេខ រតន:គីរី 1E-2414 ។

ចំណែករថយន្តម៉ាក HYUNDIA ពណ៌ប្រផេះ ទ្រុងពណ៌សលាយលឿង ពាក់ស្លាកលេខ កណ្តាល 3A-0914 ជាប្រភេទរថយន្តដឹកដី ។

តាមការឲ្យដឹងពីអ្នកដែលឃើញហេតុការណ៍បានរាយការណ៍ថា មុនពេលកើតហេតុគាត់ឃើញរថយន្តបើកបរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៏មានម៉ូតូខាងលើបត់ឆ្លងផ្លូវពីកើតមកលិចដើម្បីចូលក្នុងបុរី ពេលនោះរថយន្តបានបុកម៉ូតូអូសម្ចាស់ម៉ូតូប្រហែល១៥ម៉ែត្រ នៅជាប់កង់ឡានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

បច្ចុប្បន្នក្រោយសមត្ថកិច្ចសមត្ថកិច្ចបានធ្វើការវាស់វែងរួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត(ខេត្តតាកែវ)។ ដោយឡែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការរិយាល័យសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់