កណ្ដាលៈ កាលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ សមត្ថកិច្ច បានចុះឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធនឹងករណីលួច នៅចំណុចផ្ទះជនរងគ្រោះ ភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្ភស្នួល ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះពៅ វតី ភេទស្រីអាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ នៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនសង្ស័យមានគ្នា២នាក់៖ ១-ឈ្មោះជួន ពន្លឺ ភេទប្រុស អាយុ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិស្វាយឧត្តម ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល និង២ឈ្មោះនាង ដួងតារាហៅដួង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុអង្គស្នួល ខេត្តកណ្តាល។
វត្ថុតាងដកហូតបាន រួមមាន៖ កញ្ចក់បែកមួយចំនួន និងដុំថ្មវាយកញ្ចក់ទូ១ដុំ។
តាមសមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានស្ថិតនៅក្នុងបន្ទប់ទឹក ពេលចេញពីបន្ទប់ទឹកវិញ ស្រាប់តែឮសូគ្រាំងនៅ
ខាងលើផ្ទះ ដោយមានការសង្ស័យក៏ពរចៅដើរឡើងទៅលើផ្ទះ ក៏ ឃើញឈ្មោះនាងដួងតារា ហៅដួង កំពុងនៅលើផ្ទះរើកកៃក្នុងទូ ឃើញដូច្នេះជនរងគ្រោះទាញទ្វារបិតហើយជនសង្ស័យទាញទ្វារបើកទាញចុះទាញឡើង ជនសង្ស័យបានយកអំបែង
កញ្ចក់ចាក់មកលើដៃជនរងគ្រោះបណ្តាលឲ្យរងរបួស ហើយជនសង្ស័យក៏បានរត់តាមជណ្តើរ ចុះគេចខ្លួនបាត់។
ក្រោយទទួលបានបណ្តឹងពីជនរងគ្រោះភ្លាម សមត្ថកិច្ច បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ ដោយនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះនាងដួង បានចម្លើយសារភាពថាខ្លួនបានឡើងលើផ្ទះជនរងគ្រោះ ធ្វើសកម្មភាពយកដុំថ្ម វាយកញ្ចក់ទូរឲ្យបែក ដើម្បីរើរកអីវ៉ាន់ តែត្រូវម្ចាស់ផ្ទះមកទាន់ ក៏រត់គេចតែម្តងទៅ និងជនសង្ស័យម្នាក់ទៀតឈ្មោះជួន ពន្លឺ ជាអ្នកឡើងដើមកំពីងរាជ ដើម្បីមើលផ្លូវឲ្យឈ្មោះនាងដួងតារា ហៅដួងដើម្បីធ្វើសកម្មភាពចូលលួចឥវ៉ាន់។
ករណីនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនិតិនីវិធី៕
មតិយោបល់