ប្រភពព័ត៌មានរបស់គេហទំព័រចិន Sina បានចុះឲ្យដឹងថា កាលពីថ្ងទី ៥ ខែ សីហា ម្សិលមិញនេះ អំណាចភ្លើងបានលេបត្របាក់លំនៅដ្ឋានប្រជាជន ចំនួន ២៤៨ ខ្នង ដែលសុទ្ធសឹងជាលំនៅដ្ឋានធ្វើពីឈើ ស្ថិតនៅ តំបន់ស្វ័យ័ត Jingzhou ក្នុ្ងខេត្ត ហ៊ុយណាន។លំនៅឋានដែលអំណាចភ្លើងលេបត្របាក់នោះ ភាគច្រើនជាលំនៅដ្ឋានប្រជាពលរដ្ឋ មកពី Mia និង Dong ហើយនិងក្រុមជនជាតិភាគតិចមួយចំនួនទៀត។
ប្រភពព័ត៌ខាងលើបានឲ្យដឹងថា អាជ្ញាធរមូលដ្ឋានកំពុងធ្វើការស៊ើបអង្កេតរកមូលហេតុដែលបណ្តាលឲ្យភ្លើងលេបត្របាក់ផ្ទះទាំង ២៤៨ ខ្នង នេះ ខណៈដែលគ្រួសារទាំងនោះ ត្រូវការជំនួយ និងទទួលបាននូវការឧបត្ថម្ភពីរដ្ឋាភិបាល នូវលំនៅដ្ឋានថ្មី ដែលត្រូវសាងសងនាពេលខាងមុខនេះ ៕
https://i1272.photobucket.com/albums/y389/domneng/Decore/Hunan3_zps8e17fe14.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Hunan1_zps5bac0c43.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Hunan2_zpsa6d4f0f4.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Hunan4_zps7093173f.jpg
មតិយោបល់