ព័ត៌មានជាតិ

ប្លន់ទៀតហើយ នៅខណ្ឌពោធិ៍សែនជ័យ! ដកកាំភ្លើងខ្លីភ្ជង់ប្លន់យកម៉ូតូឌ្រីមសង់០១៨ ទៅបាត់ដោយសុវត្ថិភាព

ភ្នំពេញៈ ជនសង្ស័យមួយក្រុម ជិះម៉ូតូ៥គ្រឿងមានគ្នាជាង១០នាក់ បានធ្វើសកម្មភាពវាយនិងដកកាំភ្លើងខ្លីភ្ជង់ប្លន់ទៅលើយុវជនប្រុសស្រី៣នាក់ជិះម៉ូតូ២គ្រឿង យកបានម៉ូតូឌ្រីមសង់០១៨មួយគឿងបានសម្រេចជិះគេខ្លួនដោយសុវត្ថិភាពមិនរំខានដល់សមត្ថកិច្ច។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវលំមួយកន្លែង ក្រោយផ្សារកាណាសុធី ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះមានឈ្មោះថេត ប៊ុនថៃ ភេទប្រុស អាយុ២០ឆ្នាំ មុខរបនៅផ្ទះ ស្នាក់នៅក្រោយផ្សារកាណាសុធីមានស្រុកកំនើត ភូមិវិហាសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

តាមសាក្សីពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគេមានគ្នាបីនាក់ ជិះម៉ូតូពីគ្រឿងមួយគ្រឿងម៉ាកប៊ីត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GQ-0203 ជិះដោយបុរសម្នាក់និងមួយគ្រឿងទៀតម៉ាកឌ្រីមសង់០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GR-5156 ជិះដោយជនរងគ្រោះនិងដឹកសង្សារចេញពីដើរលេងកោះពេជ្រ គោលបំណងត្រលប់មកផ្ទះវិញនៅកាណាសុធីដោយបើកពីកើតទៅលិច ខណៈជិះជិតដល់ផ្ទះទៅហើយស្រាប់តែមានជនសង្ស័យមួយក្រុមជាចោរប្លន់បានជិះមកពីក្រោយហើយជនស្ស័យ២នាក់ក្នុងចំណោមជាច្រើននាក់ បានជិះម៉ូតូមួយគ្រឿងមកកាក់ពីមុខហើយបានធ្វើសកម្មភាពយកមួកសុវត្ថិភាពវាយទៅលើរូបជនរងគ្រោះ ខណៈនោះជនរងគ្រោះបម្រុងស្រែកចោរៗត្រូវបានជនសង្ស័យបានដកកាំភ្លើងអាមេបម្រុងបាញ់ធ្វើរូបភ័យបានរត់ចោលម៉ូតូយករួចខ្លួនសិន។ ចំណែកមិត្តភក្តិរបស់គាត់ម្នាក់ទៀតបានដកសោម៉ូតូទាន់រត់ចោលដោយឃើញឱកាសល្អក្រុមជនសង្ស័យជាចោរប្លន់ទាំងនោះបានលើម៉ូតូម៉ាកប៊ីតបម្រុងជិះចេញតែមិនមានសោរក៏យកបានតែឌ្រីមសង់០១៨មួយគ្រឿងជិះគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ ជនរងគ្រោះបានត្រឹមតែមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅ២តែប៉ុណ្ណោះដោយត្រឡប់ទៅផ្ទះវិញដោយក្តីអស់សង្ឃឹម៕

មតិយោបល់