ព័ត៌មានជាតិ

ត្រឡប់មកពីបោះឆ្នោតវិញផឹកស្រវឹងដេកលើថ្នល់រថភ្លើង កិនស្លាប់យ៉ាងរន្ធត់!

កំពតៈ លោកមេប៉ុស្តិ៍ព្រែកត្នោត បានប្រាប់Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ ត្រឡប់មកពីបោះឆ្នោតជាមួយគ្រួសារវិញ បានផឹកស្រវឹង លួចទៅដេកនៅលើផ្លូវរថភ្លើងមិនឲ្យក្រុមគ្រួសារដឹង ចុងក្រោយត្រូវរថភ្លើងកិនស្លាប់យ៉ាងរន្ធត់។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦ព្រឹក ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិត្រពាំងអំពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។

សាកសពជនរងគ្រោះខាងលើ មានឈ្មោះ ប្រាជ្ញ ស៊ីន ភេទប្រុស អាយុ៧១ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ។

ប្រភពព័ត៌មានពីប្រពន្ធរបស់ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង៨និង៣០នាទី ព្រឹក គាត់បាននាំប្តីមកពីបោះឆ្នោតត្រឡប់មកផ្ទះ រួចប្តីរបស់គាត់បានផឹកស្រាស ជាមួយនឹងឈ្មោះ សំ សុលាង ភេទប្រុស អាយុ២២ឆ្នាំ និងកូនប្រសារឈ្មោះ ជ្រុន ម៉ន ភេទប្រុស អាយុ២០ឆ្នាំ ក្រោយពីហូបសា្រហើយ ប្តីគាត់ស្រវឹងយ៉ាងជោគជាំ រួចបានងើបលួចទៅដេកនៅផ្លូវរថភ្លើង នៅចំណុចក្បាលទីប ចំណុចកើតហេតុខាងលើ រហូតដល់វេលាម៉ោង៧និង៣០នាទីយប់ ទើបដឹងថា រថយន្តបានកិនប្តីគាត់ស្លាប់ទៅហើយ។ប្រភពដដែលបញ្ជាក់ថា ជាធម្មតា ប្តីរបស់គាត់ឲ្យតែស្រវឹង ជាទម្លាប់គឺតែងតែលួចទៅដេកនៅលើផ្លូវរថភ្លើងរហូត តែពួកគាត់ឃើញទាន់ចេះតែនាំមកដេកផ្ទះវិញ លុះនៅថ្ងៃនេះ ក៏កើតរឿងរ៉ាវបែបនេះតែម្តង៕

មតិយោបល់