ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នា ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់យ៉ាងរន្ធត់!

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានម៉ូតូ២គ្រឿង បានបុកគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ត្រូវបានបញ្ជូនមកសង្គ្រោះនៅភ្នំពេញ។

ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រហែល១០យប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុច​ផ្លូវ​ទៅ​ទំនប់រលក​ ម្តុំ​អ៊ូទូកក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើងរវាង ម៉ូតូវ៉េវ ពណ៌ខ្មៅ គ្មានផ្លាកលេខ​ បើកពីជើងទៅត្បូង បុក​ជាមួយម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1E-1274 ដែលកំពុងជិញបញ្រ្ចាស​ទិស​គ្នា​ បណ្ដាលឲ្យភាគីខាងម៉ូតូវ៉េវ ស្លាប់ និងភាគីខាងម៉ូតូសង់របួសធ្ងន់៕

មតិយោបល់