ប៉ៃលិនៈ កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃ២៣ ខែមិថុនា ឆ្នាំ២០១៨ មានករណីអំពើហិង្សាក្នុងគ្រួសារ និងវាយបំផ្លាញទ្រព្យសម្បត្តិមួយកើតឡើង ស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជនបង្កឈ្មោះ មួយ សាម៉េត ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកសិករ ត្រូវជាប្ដី។ ចំណែកជនរងគ្រោះជាប្រពន្ធឈ្មោះ ហាង សេងហ៊ន ភេទ ស្រី អាយុ៣៦ឆ្នាំ អ្នកទាំងពីររស់នៅភូមិកើតហេតុខាងលើ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់ ៕
មតិយោបល់