ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ពាក់ពន្ធ័ករណីរំលោភសេពសន្ថវៈ

​តាកែវ: កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយទទួលពាក្យបណ្តឹងពីឈ្មោះ ឡាច តុញ ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិពាម ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ បានប្តឹងឈ្មោះ ទឹម ទីណា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ត្រូវជាកូនប្រសារដែលរំលោភសេពសន្ថវ:ទៅលើជនរងគ្រោះឈ្មោះ ល.ស.ត (ត្រូវជាកូនស្រ្តីដាក់ពាក្យបណ្តឹង) កាលពីវេលា១២ថ្ងៃត្រង់ ទី២២ ខែមិថុនា ឆ្នាំ២០១៨ នៅចម្ការល្មុត ក្នុងភូមិព្រែកបិ ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្តាល។
ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងជំនាញអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលកំពង់រាប បានធ្វើការឃាត់ខ្លួនជនសង្ស័យ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់