Post News Media ព័ត៌មានជាតិ ជិះម៉ូតូបើកឡើ...

ជិះម៉ូតូបើកឡើងជែង បុកជាមួយគោយន្តចំពីក្រោយពេញទំហឹង ស្លាប់ភ្លាមៗនៅនឹងកន្លែង!

បន្ទាយមានជ័យ: កាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងគោយន្តកន្ត្រៃ បណ្តាលឲ្យស្លាប់ម្នាក់ យ៉ាងអាណោចអាធ័ម នៅលើផ្លូវជាតិ​លេខ៥ ត្រង់ចំណុចខាងកើតវិហារ​ចាមប្រហែល​១៥០ម៉ែត្រ ស្ថិតក្នុងភូមិនិមិត្ត៣ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង រវាងម៉ូតូមួយគ្រឿង បានបើកឡើងជែង ហើយជ្រុលទៅបុកគោយន្តកន្ត្រៃសណ្តោងរ៉ឺម៉កកំពុងបើកទៅមុខ ចំពីក្រោយ ស្របគ្នាពីកើតទៅលិច​ ពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗតែម្តង៕