ព័ត៌មានជាតិ

រថយន្តកាមេរីហើម ពន្លះក្បាលនាគពុះចែកទ្រូងផ្លូវខ្ទេចរថយន្តក្បាលខាងមុខ

ភ្នំពេញ: រថយន្តកាមេរីគូទហើមមួយគ្រឿង បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនពេក ក៏ជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យរងការខូចខាតរថយន្តយ៉ាងដំណំ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះមុនីវង្ស សង្កាត់បឹងកេងកងទី១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកកាមេរីហើម ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2D-0221 បើកតាមបណ្តោយផ្លូវព្រះមុនីវង្សទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនពេក ក៏រេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យវៀចតែបន្តិចមិនរងការខូចខាតអ្វីខ្លាំងនោះទេ។ រីឯរថយន្តវិញរងការខូចខាតផ្នែកខាងមុខរថយន្តយ៉ាងដំណំតែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ។

ក្រោយពេលកើតហេតុសម្ថកិច្ចជំនាញបានមកដល់កន្លែងកើតហេតុវាស់វែងនឹងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់