ភ្នំពេញៈ រថយន្តLAND ROVERមួយគ្រឿងបើក ដោយប្រុស៣នាក់បោះពួយយ៉ាងលឿនបួងចង្កូតមិនទាន់ហោះពីលើស្ពានច្បារអំពៅ ចុះមកក្រោមទៅបុកនិងដើមឈើផ្ទប់ទៅលែងរួចតែសំណាងល្អមិនមានអ្នករបួស រថយន្តរងការខូចខាតផ្នែកខាងមុខស្ទើតែទាំងស្រុង។
ហេតុការណ៍នេះកើតឡើយនៅវេលាម៉ោង១និង៣០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវជាតិលេខ១ ស្ពានច្បារអំពៅចាស់ ក្នុងភូមិ ដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងប្រុស២នាក់ទៀត បើករថយន្តរ៉េងរ៉ូវើល ស៊េរីទំនើបពាក់ស្លាកលេខ ភ្នំពេញ.2AL0016 បើកពីកើតទៅលិចបោះពួយយ៉ាងលឿន ខណះមកដល់ចំណុចកើតហេតុខាងលើបួងចង្កូតមិនទាន់បានហោះពីលើស្ពានប្រហែល២០ម៉ែត្រជ្រុលទៅបុកខ្ទមអ្នកតានិងដើមពោធិ៍កល់ជាប់ទៅមុខលែងរួច រថយន្តរងការខូចខាតផ្នែកខាងមុខស្ទើតែទាំងស្រុង តែសំណាងល្អមិនមានអ្នករងរបួស។ ចំណែកអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចនាំខ្លួនទៅប៉ុស្តិ៍ច្បារអំពៅ២។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងជំនាញចុះវាស់វែងយករថយន្តបង្កទៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយនៅពេលក្រោយ៕
មតិយោបល់