ក្រុមសាម៉ូរ៉ៃជប៉ុន គឺជាក្រុមអាស៊ីតែមួយគត់ ដែលមិនទាន់ស្គាល់ចាញ់នៅឡើយទេក្នុងការបង្ហាញខ្លួនបាន២ប្រកួត នាព្រឹត្តការណ៍ World Cup ក្រោយពីបើកឆាកយកឈ្នះកូឡុំប៊ី និងបន្តស្មើក្រុមខ្លាំងសេណេហ្គាល់យប់មិញនេះទៀត។
យ៉ាងណាវិញ លទ្ធផលប្រសើរដែលជប៉ុន ទទួលបាននេះ នៅមិនទាន់សុវត្ថិភាពទាំងស្រុងឡើយ សម្រាប់ក្រុមមកពីតំបន់អាស៊ីមួយនេះ ដោយត្រូវរង់ចាំអ៊ុតមើលការប្រកួតចុងក្រោយជាមួយប៉ូឡូញសិន។ ជប៉ុន មិនត្រូវចាញ់ឡើយ ក្នុងការប្រកួតក្រោយនេះ ពួកគេធ្វើយ៉ាងណា អាចទប់បានត្រឹមស្មើក៍ឡើងដែរ ក៍ប៉ុន្តែ ប្រសិនបើ សេណេហ្គាល់ ឈ្នះកូឡុំប៊ីវិញនោះ ជប៉ុនចាញ់ក៍ឡើងដែរ។ បើទោះបីជាយ៉ាងនេះក្តី ជប៉ុនត្រូវតែធ្វើឲ្យបានល្អ ពេលជួបប៉ូឡូញ ព្រោះថា ដើម្បីធានាកៅអី វគ្គ ១៦ក្រុមចុងក្រោយនោះ ជប៉ុន មិនអាចធ្វើឲ្យមានការថ្លោះធ្លយបានឡើយ។ ចំណែកកូឡុំប៊ី និងសេណេហ្គាល់វិញ ក៍ដូចគ្នាដែរ ត្រូវការឈ្នះរៀងខ្លួន បើស្មើគ្នា សេណេហ្គាល់ឡើង ខណៈកូឡុំប៊ី ត្រូវអ៊ុតមើលលទ្ធផលរបស់ជប៉ុនបន្តទៀត។
ដូច្នេះហើយ ក្រុមជម្រើសជាតិជប៉ុន គឺជាក្រុមអាស៊ី តែមួយគត់ ដែលមិនទាន់ស្គាល់ចាញ់នៅឡើយទេ ព្រមទាំងមានឱកាសច្រើន ដើម្បីឡើងទៅកាន់វគ្គបន្តទៀតផងដែរ។
ខាងក្រោមនេះ ជាពិន្ទុបណ្តោះអាសន្នក្នុងពូល H៖
សេណេហ្គាល់ ៤ពិន្ទុ
ជប៉ុន ៤ពិន្ទុ
កូឡុំប៊ី ៣ពិន្ទុ
ប៉ូឡូញ ០ពិន្ទុ
https://www.youtube.com/watch?v=-uKaxmsHmos
https://www.youtube.com/watch?v=F8Ok1FIIuHE
មតិយោបល់