ព័ត៌មានជាតិ

បុរសជនជាតិវៀតណាមម្នាក់ បត់ជើងតូច​រអិលជើងធ្លាក់ចូលទឹកទន្លេ លង់ស្លាប់យ៉ាងអាណោចអាធ័ម

កណ្តាល: កាលពីវេលាម៉ោង៤និង៤៥នាទី ល្ងាច ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ មានករណីបុរសម្នាក់លង់ទឹកស្លាប់ នៅចំណុចផែចំណីសត្វ ក្នុងភូមិព្រែក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល ។

ជនរងគ្រោះ ឈ្មោះ ង្វៀង យាំងតុង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករ ដើរសាឡង់ (ត្រូវជាប្អូនម្ចាស់សាឡង់)ទីលំនៅប្រទេសវៀត
ណាម កាន់លិខិតឆ្លងដែនលេខ៖ C4782877 ។

មុនពេលកើតហេតុជនរងគ្រោះ មានអាការ:ឈឺក្បាលហើយដើរចេញមកក្រៅដើម្បីបត់ជើងតូចហើយបានរអិលធ្លាក់ចូលក្នុងទន្លេ បងរបស់ជនរងគ្រោះបានស្ទុះទៅជួយតែជនរងគ្រោះបានលិចបាត់ទៅ ក្រោយមកក្រុមសាឡង់ទាំងអស់បានចុះជួយរកតែពុំឃើញលុះ វេលាម៉ោងខាងលើ ទើបឃើញសព ជាប់សន្ទូចប្រជាពលរដ្ឋដែលរាយក្នុងទន្លេ រួចបានរាយការណ៍មកសមត្ថកិច្ច ក្រោយទទួលព័ត៌មានភ្លាម កម្លាំងជំនាញនិងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ។

បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចធ្វើកំនត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់