ភ្នំពេញៈ រថយន្តកុងតឺន័រដឹកឥដ្ឋការ៉ូមួយគ្រឿងបានក្រឡាប់ផ្ងារជើង ខណៈដល់បើកមកដល់រង្វង់មូលបានបួងចង្កូតបត់ទៅផ្លូវត្រង់ហើបកង់មុខ បណ្តាលឲ្យក្រឡាប់ផ្ងារជើងខូចខាតរថយន្តអ្នកបើករងរបួសស្រាល។
ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១៨នាទីព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយវិថីឈ្នះឈ្នះ ចំណុចរង្វង់មូលទី១ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
រថយន្តកុងតឺន័រខាងលើ ពណ៌បៃតង លាយស្លាទុំ ពាក់ស្លាកលេខភ្នំពេញ3C-7340 បើកដោយឈ្មោះ សៅ ពិសិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំមានទីលំនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីអ្នកបើករថយន្តខាងលើ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគេបានរថយន្តតាមផ្លូវខាងលើទិសដៅពីលិចទៅកើត ខណៈដែលមកដល់រវង្វង់មូលដែលជាចំណុចកើតហេតុ បានបួងចង្កូតបត់មកឆ្វេងរកផ្លូវត្រង់ ខណៈនោះរថយន្តបានហើបកង់មុខក៏ក្រឡាប់តែម្តង។
ប្រភពបន្តថាក្នុងករណីនេះមិនមានគ្រោះថ្នាក់ដល់អ្នកដទៃទេមានតែរូបលោកម្នាក់របួសស្រាលជើងឆ្វេង។
ក្រោយកើតហេតុភាគីរថយន្តបានទាក់ទង់រថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង៕
https://www.youtube.com/watch?v=QrfFx_k2354
មតិយោបល់