ព័ត៌មានសុខភាព

ទម្លាប់៥ចំណុចបន្ទាប់ពីភ្ញាក់ពីគេង ធ្វើឲ្យអ្នកមានអាយុវែង

អាថ៌កំបាំងនៃការរស់នៅបានយូរអង្វែង មិនមែនជារឿងពិបាកធ្វើនោះទេ ព្រោះវាជាទម្លាប់តូចតាចប៉ុណ្ណោះនៅពេលព្រឹក។ តែបញ្ហានៅត្រង់ថា តើអ្នកអាចព្យាយាមបានដែរឬទេ?

ទម្លាប់ជាប្រចាំថ្ងៃអាចប៉ះពាល់ដល់គុណភាពជីវិត និងការរស់នៅបានយូរអង្វែង ដូច្នេះអ្នកត្រូវគិតគូរឡើងវិញ។ ប្រសិនបើអ្នកក្រោកពីព្រលឹម គួរតែអនុវត្តទម្លាប់ល្អមួយចំនួន ដើម្បីបង្កើនភាពស្រស់ស្រាយ និងរាងកាយមានសុខភាពល្អ។

បើកទ្វារបង្អួច ហើយដកដង្ហើមឲ្យបានជ្រៅៗ
បន្ទាប់ពីគេងពេញមួយយប់ ជាតិពុល និងកាកសំណល់នឹងកកើតនៅក្នុងខ្លួនរបស់អ្នក។ ដូច្នេះអ្នកគួរតែបើកបង្អួច និងដកដង្ហើមឲ្យបានជ្រៅៗ ដើម្បីស្រូបយកខ្យល់បរិសុទ្ធនៃពេលព្រឹកឲ្យបានច្រើន។

ទម្លាប់សាមញ្ញៗបែបនេះ អាចជួយឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លា និងរាងកាយពោរពេញទៅដោយថាមពលពេញមួយថ្ងៃ។

ផឹកទឹកមួយកែវ
មនុស្សភាគច្រើនមានអារម្មណ៍ស្ងួតបំពង់ក បន្ទាប់ពីភ្ញាក់ពីគេងនៅពេលព្រឹក ដូច្នេះ ដំណោះស្រាយដ៏ល្អបំផុត គឺការផឹកទឹក។

ទឹកដើរតួនាទីជាប្រេងរំអិល ដែលអាចជួយបំបាត់ភាពស្ងួត និងផ្តល់សំណើមដល់រាងកាយ។ មិនតែប៉ុណ្ណោះ ទឹកក៏អាចជួយលុបបំបាត់ជាតិពុលចេញពីរាងកាយ និងជំរុញដល់ការរំលាយអាហារផងដែរ។

បត់ជើងធំ
ការសិកស្សាជាច្រើនបានបង្ហាញថា ពេលវេលាដ៏ល្អបំផុតក្នុងការបត់ជើងធំ គឺបន្ទាប់ពីភ្ញាក់ពីគេង។ នេះដោយសារតែ បន្ទាប់ពីមួយយប់ពោះវៀន និងប្រមូលផ្តុំកាកសំណល់ជាច្រើន មិនអាចទុកយូរបានឡើយ។ ដូច្នេះ អ្នកត្រូវប្រញាប់ទៅបញ្ចេញចោល ដើម្បីបណ្តេញកាកសំណល់ទាំងនេះចេញពីរាងកាយ ហើយអ្នកក៏មានអារម្មណ៍ស្រួល និងមានផាសុខភាពក្នុងការចាប់ផ្តើមថ្ងៃថ្មី។

ញ៉ាំអាហារពេលព្រឹក
ស្ត្រីជាច្រើននិយាយថា នៅពេលព្រឹកពួកគេមានការងារច្រើនណាស់ដែលត្រូវធ្វើ ដូចជារៀបចំកូនៗ នាំកូនទៅសាលា ដែលធ្វើឲ្យពួកគេមិនមានពេញញ៉ាំអាហារពេលព្រឹកឡើយ។ ទោះជាយ៉ាងណាក៏ដោយ នេះជាទម្លាប់អាក្រក់មួយដែលអ្នកគួរតែលុបបំបាត់ចោលទៅ។

ការញ៉ាំអាហារពេលព្រឹកយឺតពេក អាចបណ្តោលឲ្យឈឺក្រពះ និងប៉ះពាល់ដល់អារម្មណ៍។ ផ្ទុយទៅវិញ ការញ៉ាំអាហារពេលព្រឹកត្រឹមត្រូវ នឹងជួយឲ្យរាងកាយទូទាត់សំណងសម្រាប់ថាមពលដែលបាត់បង់ បន្ទាប់ពីគេងដ៏យូរ។ ទម្លាប់ញ៉ាំអាហារពេលព្រឹក អាចជួយឲ្យអ្នកមិនឃ្លានអាហារសម្រន់អំឡុងពេលថ្ងៃ ដែលធ្វើឲ្យអ្នកគេចផុតពីហានិភ័យនៃភាពធាត់។

ធ្វើលំហាត់ប្រាណ
ការចំណាយពេលខ្លះធ្វើលំហាត់ប្រាណនៅពេលព្រឹក អាចជួយឲ្យរាងកាយកាន់តែមានភាពរឹងមាំ។ លើសពីនេះទៅទៀតការធ្វើលំហាត់ប្រាណនៅពេលព្រឹក ធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លា មានកម្លាំងធ្វើការពេញមួយថ្ងៃ។ ចំពោះលំហាត់ប្រាណ ដែលល្អបំផុតសម្រាប់អ្នក គឺរត់យឺតៗ ឬជិះកង់៕

ដកស្រង់ពី៖ soha

មតិយោបល់