ព័ត៌មានជាតិ

រថយន្តវីហ្គូ ពន្លះម៉ូតូ២គ្រឿង របួសធ្ងន់ស្រាល៤នាក់!

ពោធិ៍សាត់: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាក វីហ្គូ ពណ៌ស ពាក់ស្លាកលេខ 2B-3777 បើកពីលិចទៅកើត បានបុកជាមួយម៉ូតូសង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ ជិះឆ្លងផ្លូវ បណ្តាលឲ្យដួល រួចគេចទៅខាងឆ្វេងកៀរម៉ូតូមួយគ្រឿងទៀត ម៉ាក ហុងដា វ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ មនុស្សចាស់ក្មេង៤នាក់ របួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៦និង១៥នាទី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨លើផ្លូវជាតិលេខ៥៥ ត្រង់ចំណុចឃ្លាំងពោធិ៍ ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើការវាស់វែង នាំយកមធ្យោបាយធ្វើដំណើរខាងលើ ទៅរក្សាទុករង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត៕

មតិយោបល់