ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់ភ្លាមៗ ក្រោយឆ្លងផ្លូវរថយន្តបុក

ព្រះសីហនុ: នៅវេលាម៉ោង ១០និង៤៥នាទីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ចន្លោះ Km 139-140 ស្ថិតក្នុងភូមិចម្ការហ្លួង ឃុំចម្ការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តម៉ាកលុចសិស 570 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BK-7877 មានទិសដៅពីខេត្តព្រះសីហនុ អ្នកបើកបរឈ្មោះ ស៊ុន គឹមឆាយ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ផ្ទះលេខ៤២៥E0 ផ្ទះ១៩៨ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ លុះមកដល់កន្លែងកើតុហេតុ បានបុកម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម ១គ្រឿង គ្មានផ្លាកលេខដែលបានឆ្លងកាត់ផ្លូវ បណ្តាលឲ្យអ្នកបើកបរឈ្មោះ ង៉ែត ហេង ភេទប្រុស ជនជាតិខ្មែរ អាយុ ៥៦ឆ្នាំ ស្នាក់នៅភូមិ/ឃុំកើតហេតុខាងលើ បានស្លាប់នៅនឹងកន្លែង ។

ក្រោយពីកើតហេតុសមត្ថកិច្ចអាវុធស្នាក់ការសន្តិសុខ៤០២ បានចុះដល់ទីតាំង សហការជាមួយ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សីលា វាស់វែងវត្ថុតាងយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបន្តនីតិវិធី ចំពោះសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់