ព័ត៌មានជាតិ

​វាយប្អូនស្រីបែកក្បាល ឪពុកខឹងទាញកាំបិតកាប់រងរបួសធ្ងន់!

តាកែវៈ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ មានករណីហិង្សាក្នុងគ្រួសារមួយបានកើតឡើង នៅភូមិត្រើយឃ្លោក ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ។

បង្កឡើងដោយឈ្មោះ ស្រី ប៊ុនធឿន ភេទប្រុស អាយុ៥៣ឆ្នាំ បានកាប់ទៅលើឈ្មោះ ស្រី ចន្ថា ហៅ ជៀន ភេទប្រុស អាយុ២៨ឆ្នាំ រងរបួសជាច្រើនកន្លែង អ្នកទាំងរស់នៅភូមិឃុំកើតហេតុ។

មូលហេតុ ខឹងជនរងគ្រោះវាយប្អូនស្រីបែកក្បាល(អ្នកទាំង៣នាក់ជាឪពុកនិងនិងកូន)។

ក្រោយពេលកើតហេតុ ជនសង្ស័យជាឪពុកបានគេចខ្លួន ចំណែកកូនរងរបួសទាំង២នាក់ បានបញ្ជូនទៅមន្ទីរពេទ្យខេត្តតាកែវ។
ករណីនេះ សមត្ថកិច្ចកំពុងបំពេញសំណុំរឿងតាមនិតិធីច្បាប់៕

មតិយោបល់