ព័ត៌មានជាតិ

ផឹកស្រវឹងក្នុងវត្តរាល់ថ្ងៃ ខឹងព្រះសង្ឃប្រៀនប្រដៅ កាប់លោករបួសធ្ងន់!

កំពង់ឆ្នាំងៈ កាលពីវេលាម៉ោង៥និង២០នាទីព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ មានករណីហិង្សា(កាប់ព្រះសង្ឃ) នៅវត្តគំរាម ឃុំ ត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

ជនដៃដល់ឈ្មោះ កែវ គួន ជាប្រជាពលរដ្ធ នៅឃុំជាមួយគ្នា ត្រូវបានសមត្ថកិច្ចចាប់បញ្ចូនមកអធិការនគបាលស្រុក។

ចំពោះព្រះសង្ឃរងគ្រោះបានដឹកដល់មន្ទីរពេទ្យស្រុកដើម្បីព្យាបាល។មូលហេតុ ជនដៃដល់ផឹកស្រាស្រវឹងក្នុងវត្តរាល់ថ្ងៃ ខឹងលោកប្រៀនប្រដៅ​មានគំនុំ៕

មតិយោបល់