ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង ស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់!..

ព្រៃវែង: កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ នៅលើផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រ៥៣-៥៤ ក្នុងភូមិវៃវេទ ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ1H-4031 ជិះដោយឈ្មោះ ណាង និត ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិខ្នា ឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល ធ្វើដំណើពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកជាមួយម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាលេខ ភ្នំពេញ1J-7781 ជិះដោយឈ្មោះ ឡុញ លាប ភេទប្រុស អាយុ៥៣ឆ្នាំ ស្នាក់នៅភូមិវៃវេទ ឃុំរាប ស្រុកពារាំង ដែលកំពុងឆ្លងទទឹងផ្លូវពីជើងទៅត្បូង បណ្តាលឲ្យឈ្មោះ ឡុញ លាបស្លាប់នៅនឹងកន្លែង។

ចំពោះសាកសព បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់