ភ្នំពេញៈ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមានស្រ្តីម្នាក់បានបាញ់ប៉ុនប៉ងសម្លាប់ខ្លួន តែមិនស្លាប់បណ្តាលឲ្យរបួសធ្ងន់ នៅក្នុងផ្ទះមួយកន្លែង នៅផ្លូវលេខ២៣៦ កែងនឹងផ្លូវ១៤៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ក្រោយការបាញ់សម្លាប់ខ្លួននេះ ជនរងគ្រោះត្រូវបានគេដឹកបញ្ជូនទៅមន្ទីរពេទ្យឯកជនមួយ ហើយក៏ត្រូវបញ្ជូនបន្តទៅមន្ទីរពេទ្យកាល់ម៉ែតផងដែរ។
ចំពោះមូលហេតុ នៅមិនទាន់ដឹងនៅឡើយនោះទេ។ ព័ត៌មានលម្អិតយ៉ាងណាយើងនិងផ្សាយជូនបន្តទៀត៕
មតិយោបល់