ព័ត៌មានជាតិ

Update៖ ស៊ូលិចទូកកណ្ដាលទន្លេ កុំឲ្យភ្លើងឆេះផ្ទះ! គួរឲ្យសង្វេគណាស់ ស្ត្រីម្នាក់ ត្រូវបាត់បង់ជីវិត ខណៈប្រុសស្រីជាច្រើននាក់ បានរងរបួស ក្នុងករណីអគ្គិភ័យ

ភ្នំពេញ: កាលពីវេលាម៉ោង ៥ និង១០នាទីល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវលេខ២២១ ផ្ទះលេខ៣៥A ក្រុមទី២៦B ភូមិ០៧ សង្កាត់ផ្សាដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានអគ្គិភ័យឆេះផ្ទះពលរដ្ឋ។

ម្ចាស់ឈ្មោះ យន ស្រ៊ិប ភេទស្រី អាយុ៧១ឆ្នាំ មុខរបរនៅផ្ទះ ប្រភេទសំណង់ ផ្ទះល្វែងទំហំ០៤ម៉ែត្រx០៧ម៉ែត្រ។

មូលហេតុ៖ ធ្លាក់ដបសាំង បណ្តាលឲ្យមានអគ្គិភ័យ។

ការខូចខាតសម្ភារ៖
-ឆេះផ្ទះលេខ៣៥A ផ្នែកខាងក្រោម ព្រមទាំងសម្ភារ:ប្រើប្រាស់ និងប្រកបអាជីវកម្មអស់ទាំងស្រុង
-ម៉ូតូចំនួន០៣គ្រឿង ហើយបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងចំនួន០៤ផ្ទះជាប់គ្នា។

ហេតុការណ៍នេះ បណ្ដាលឲ្យមានគ្រោះថ្នាក់មនុស្ស៖
១.ឈ្មោះ យន ស្រ៊ិប ភេទស្រី អាយុ៧១ឆ្នាំ (ស្លាប់)។
២-ឈ្មោះ អ៊ួន សារ៉ន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរជាងកាត់ដេរ (របួស)។
៣-ឈ្មោះ ស៊ូ ស៊ីថា ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរកាត់ដេរ (របួស)។
៤-ឈ្មោះ អ៊ួន ភឿនលីលីហ្សា ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស (របួស)។
៥-ឈ្មោះ អ៊ុន ភឿនលីលីកា ភេទស្រី អាយុ០៨ឆ្នាំ មុខរបរសិស្ស (របួស)។
៦-ឈ្មោះ គៀត ឡាង ភេទស្រី អាយុ៦៥ឆ្នាំ មុខរបរនៅផ្ទះ (របួស)។

ករណីនេះ រថយន្តការិយាល័យអគ្គិភ័យរបស់សមត្ថកិច្ចចំនួន ១២គ្រឿង បានចេញអន្តរាគមន៍ ប្រើប្រាស់ទឹកអស់ចំនួន០៦ឡាន ស្មើនឹង២៤ម៉ែត្រគូប ដោយរលត់ជាស្ថាពរនៅម៉ោង ៥ និង៥០នាទីល្ងាចថ្ងៃខែឆ្នាំដដែល៕

មតិយោបល់