ភ្នំពេញៈ បុសម្នាក់ដែលគេស្គាល់ថាជាអ្នករើសអេតចាយបានស្លាប់បាត់បង់ជីវិត ដោយសង្ស័យថាមកពីខ្យល់គរ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦និង៣០នាទីព្រលប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថានៅមុនពេលកើតហេតុកាលពីវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់នេះ គេបានឃើញគាត់ដេកនៅលើចញ្ចើមផ្លូវរហូតមកដល់ពេលល្ងាចម៉ោងប្រមាណជាង៤ល្ងាចគាត់នៅតែមិនក្រោកហើយណាមួយមេឃជិតភ្លៀងផងនោះដោយដាស់គាត់តែគាត់មិនក្រោកគ្រាន់តែដឹងខ្លួនតែប៉ុណ្ណោះដោយឃើញគាត់មិនក្រោកដូច្នេះក៏នាំគ្នាសែងមកដាក់លើចញ្ចើមផ្លូវដែលនៅក្រោមសំយ៉ាបផ្ទះប្រជាពលរដ្ឋនៅក្បែរនោះព្រោះខ្លាចគាត់ត្រូវទឹកភ្លៀង រហូតមកដល់វេលាម៉ោងកើតហេតុខាងលើទើបមានការភ្ញាក់ផ្អើលថារូបគាត់ស្លាប់បាត់ទៅហើយ។
ក្រោយពេលកើតហេតុទើបប្រជាពលរដ្ឋរាយការដល់សមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងឃើញថាស្លាប់ពិតប្រាកដមែន និងរង់ចាំសមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិច័យនិងស្វែងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
https://www.youtube.com/watch?v=DXO78oZno-Q
មតិយោបល់