ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក RAV-4 បើកក្នុងល្បឿនលឿនពេកក៏ជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាតរថយន្តនឹងទ្រូងផ្លូវយ៉ាងដំណំ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២និង១៥នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (មុខក្រសួងមហាផ្ទៃ) ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ បុរសម្នាក់បើករថយន្តម៉ាកRAV-4 ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AE-6871 បើកតាមបណ្តោយផ្លូវព្រះនរោត្តមទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿនក៏រ៉េចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតរថយន្តផ្នែកខាងមុខយ៉ាងដំណំ។ រីឯទ្រូងផ្លូវវិញបែកខ្ទេចចំនួន២កង់នឹងក្បាលនាគ១កង់ផ្ទុះពោងសុវត្ថិភាពទាំងសងខាងហើយម្ចាស់រថយន្តរងរបួសបាក់ជើងនឹងបែកក្បាលត្រូវរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះបន្ទាន់។
ក្រោយពេលកើតហេតុសម្ថកិច្ចជំនាញបានមកដល់ទីតាំងកន្លែងកើតហេតុវាស់វែងនឹងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕
មតិយោបល់