ព័ត៌មានជាតិ

ចាប់ពីថ្ងៃទី១៨ ខែកក្កដា ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ ច្បាប់ចរាចរណ៍ផ្លូវគោក លើការពាក់មួកសុវត្ថិភាព គឺពុំមានការផាកពិន័យឡើយ សូម្បីតែ១០០រៀល

ភ្នំពេញ: យោងតាមផេកស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សេចក្តីបកស្រាយរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានជូនដំណឹងជូនដល់សារព័ត៌មានទាំងអស់ ក៏ដូចជាសាធារណ:ជនជ្រាបថា ៖

ដោយកន្លងមកមានសារព័ត៌មានមួយចំនួនយល់ច្រឡំថា សមត្ថកិច្ច បានធ្វើការផាកពិន័យអ្នកបើកបរ និងអ្នកអមដំណើររួច ទើបអនុញ្ញាតឲ្យបន្តទៅមុខទៀត នោះជាព័ត៌មានមិនពិតឡើយ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបំភ្លឺជូនសារព័ត៌មានមួយចំនួន ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថា ក្នុងរយ:ពេលមួយខែ គឺចាប់ពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៩ ដល់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ នៃយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក លើការពាក់មួកសុវត្ថិភាព គឺពុំមានការផាកពិន័យឡើយ សូម្បីតែ១០០រៀល ក្នុងពេលប្រតិបត្តិការនេះ ចំពោះអ្នកបើកបរ និងអមដំណើរ ដែលមិនពាក់មួកសុវត្ថិភាព គឺមិនត្រូវបានអនុញ្ញាតឲ្យបន្តដំណើរ ទៅមុខទៀតឡើយ រហូតទាល់តែទៅយកមួកមកពាក់ ទើបអនុញ្ញាតឲ្យទៅបាន បើរឹងរួសមិនព្រមទៅយកមួកមកពាក់នោះ សមត្ថកិច្ចនិងយកម៉ូតូទៅរក្សាទុកនៅអធិការខណ្ឌ៕

មតិយោបល់