ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែនបានប្រកាសថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ ខាងមុខនេះ សម្តេចនឹងបង្ហោះអត្ថបទមួយនិយាយពី «ទុក្ខស្រីប្តីព្រាត់» ដែលសម្តេចបានសរសេរពេលកំពុងធ្វើដំណើរតាមយន្តហោះ ពីទីក្រុងសូឈី ប្រទេសរុស្ស៊ី ត្រឡប់មកម្ពុជាវិញក្រោយពេលបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន រុស្ស៊ី នាពេលកន្លងទៅនេះ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសបែបនេះ នៅក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតជ័យលាភី សាលាអាស៊ីអ៊ឺរ៉ុបនាព្រឹកថ្ងៃទី២៥ ឧសភាឆ្នាំ២០១៦នេះ។
អត្ថបទទុក្ខស្រីប្តីព្រាត់ នេះសម្តេចតេជោ បានសរសេររៀបរាប់ក្នុងរបបប៉ុលពត សម្តេចត្រូវពួក ប៉ុលពត ចាប់ឱ្យរៀបការជាក្រុម មានច្រើនគូ ដោយសម្តេច បានលើអ្នកគ្រូពេទ្យឆ្មប។ ក្រោយពេលដែលពួក ប៉ុលពត រៀបការឱ្យហើយ មិនបានរស់នៅជាមួយគ្នាយូផង ពួកប៉ុលពត ក៍ឱ្យរស់នៅដាច់ដោយឡែកពីប្រពន្ធ(ប៊ុន រ៉ានី)ក្នុងគ្រាដែលមានផ្ទៃពោះ ហើយរហូតដល់ភរិយាប្រសូត្របានបុត្រា មួយរូបគឺ ហ៊ុន ម៉ាណែត នឹងរហូតដល ម៉ាណែត ចេះនិយាយទើបបានជួបគ្នាវិញ ដោយគ្រានោះ ម៉ាណែត ហៅឪពុកថាពូៗ។
រឿងរ៉ាវអត្ថបទ ទុក្ខស្រីប្តីព្រាត នេះកម្សត់យ៉ាងណានោះ សូមប្រិយមិត្តរង់ចាំមើលសម្តេចតេជោ ហ៊ុន សែន នឹងបង្ហោះនៅលើផេកហ្វេសប៊ុក របស់សម្តេច នាថ្ងៃទី២០ខែមិថុនា ខាងមុខនេះ៕
មតិយោបល់