ព័ត៌មានជាតិ

សាហាវមែន! ជិះរថយន្តបុកគូទរថយន្តគេហើយ ដកកាំភ្លើងភ្ជង់ប៉ូលិសទៀត

ភ្នំពេញ: បុរសម្នាក់ផឹកស្រវឹង បានបើករថយន្តម៉ាក ឡានហាយលែនឌើ​ ពាក់ស្លាកលេខ ភ្នំពេញ 2AF 9766 បានបើកទៅប៉ះជាមួយគេនៅជិតសាលាផ្សារដើមថ្កូវ ហើយផ្ទុះហិង្សា ដកកាំភ្លើងភ្ជង់មកលើនគរបាលចរាចរណ៍។

ករណីនេះកើតឡើងនៅ​វេលា​ម៉ោង​ ៥និង២០នាទី​ល្ងាច ​ថ្ងៃទី​២៥ ខែ​មិថុនា ​ឆ្នាំ​២០១៨​ ​ក្នុង​សង្កាត់​បឹង​ត្របែក​ ខណ្ឌ​ចម្ការ​មន​ រាជ​ធានី​ភ្នំពេញ។ ​

ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនបុរសខាងលើបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចម្ការមន ដើម្បីចាត់ការបន្ត៕

មតិយោបល់