ព័ត៌មានជាតិ

រថយន្តកាមរីឆ្លាម ពន្លះជាមួយរថយន្តបុងហ្គោ បណ្តាលឲ្យមនុស្ស១៤នាក់ របួសធ្ងន់និងស្រាល

តាកែវ: គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត កាមរីឆ្លាម ពណ៌ទឹកមាស ពាក់ស្លាកលេខ កណ្តាល2A-5517 បើកបរដោយបុរសម្នាក់ ពីជើងទៅត្បូង បានរេចង្កូតមកឆ្វេងដៃ បុកជាមួយរថយន្តម៉ាក បុងហ្គោ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2J-1910 ដែលកំពុងបើកបរដោយបុរសម្នាក់ រួមដំណើរជាមួយមនុស្សចំនួន១៣នាក់ទៀតនៅខាងក្រោយលើរថយន្តពេញទំហឹង បណ្តាលឲ្យរថយន្តទាំងសងខាងខូចខាតយ៉ាងដំណំ និងបណ្តាលឲ្យមនុស្សចំនួន១៤នាក់ រងរបួសធ្ងន់និងស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៦ និង២៥នាទី ល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣២+៣៣ ភូមិឃ្លាំងសម្បត្តិ ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ៕

មតិយោបល់