ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

First News ៖ មុននេះបន្តិច មានបុរសម្នាក់លោតទឹកសម្លាប់ខ្លួនបានសម្រេច តែមិនស្លាប់

ភ្នំពេញ: បុរសម្នាក់ មិនដឹងជាមានវិបត្តិអ្វីបានជិះម៉ូតូមកឈប់ លើស្ពានជ្រោយចង្វារចាស់ រួចលោតទម្លាក់ខ្លួនចុះទៅក្នុងទឹក ដើម្បីផ្តាច់ជីវិត ប៉ុន្តែមិនស្លាប់ត្រូវបានសមត្ថកិច្ចដែលយាមការនៅចំណុចកើត​ហេតុឃើញ ចេញទូកទៅស្រង់លើកបុរសខាងលើឡើងមកលើគោករួចផុតពីគ្រោះថ្នាក់ ។ ហេតុការណ៏នេះបាន​កើតឡើងកាលពីរសៀលថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៦ ស្ថិតនៅចំណុចលើស្ពានជ្រោយចង្វាចាស់ ក្នុងខណ្ឌ​ដូនពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរស​ខាងលើ មិនទាន់ត្រូវបានគេស្គាល់ពីអត្តសញ្ញាណ មិនដឹងជាមានវិបត្តិអ្វី បានជិះម៉ូតូម៉ាក គុបជ្រុង ពាក់ស្លាក​លេខ 1CM-0463 បានមកឈប់លើស្ពានជ្រោយចង្វារចាស់ រួចក៏ចុះពីលើម៉ូតូធ្វើសកម្មភាពលោតទម្លាក់​ខ្លួនចូល​ទៅក្នុងទឹកបានសម្រេច ក្នុងបំណងផ្តាច់ជីវិត ប៉ុន្តែត្រូវបានសមត្ថកិច្ចដែលយាមការនៅចំណុចក្បែចំណុច​កើតហេតុបានឃើញ ក៏ប្រញាប់ចេញទូក ទៅសង្គ្រោះនិងស្រង់បុរសខាងលើឡើងមកគោក បានដោយសុវត្ថិភាព រួចផុតពីគ្រោះថ្នាក់ តែម្តង ៕

លោតទឹក

លោតទឹក

លោតទឹក

លោតទឹក

មតិយោបល់