រតនគីរីៈ ជនសង្ស័យចំនួន២នាក់ បានពាក់មួកសុវត្ថិភាព ពាក់ម៉ាស់ និងវ៉ែនតាខ្មៅ ប្រដាប់ដោយកាំបិតចុងស្រួច ធ្វើសកម្មភាពភ្ជង់ប្លន់យកមាសនិងប្លាទីន៤តំឡឹង ពីស្ត្រីម្នាក់ឈ្មោះ អាន ចន្ធី ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរធ្វើម្ហូបការ ក្នុងភូមិ៧មករា សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី បានសម្រេចហើយគេចខ្លួនបាត់ដោយសុវត្ថិភាព។
ករណីនេះកើតឡើងនៅម៉ោង៦និង១៣នាទីល្ងាច ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨
សូមបញ្ជាក់ថា ករណីនេះជនសង្ស័យបានភ្ជង់កជនរងគ្រោះគំរាមឲ្យដោះយកខ្សែក និងចាក់សោទូរ យកគ្រឿងអង្ការមាស អស់ចំនួន២តំឡឹង, ប្លាទីន១តំឡឹង និងប្រាក់រៀលចំនួន ៣៥០,០០០រៀល៕
មតិយោបល់