ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តធុនធំមួយគ្រឿងបើកបត់កៀររថយន្តម៉ាកCRV បណ្តាលឲ្យធ្លាក់កាងខាងមុខ រងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ២៧១ កែងផ្លូវ៣៧១ សង្កាត់បឹងទំពុទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាក MITSUBISHI-FUSO ប្រភេទដឹកទំនិញធុនធំមួយគ្រឿង ពាក់ស្លាកលេខ ចង្កូតស្តាំ PSHN-0137 បើកតាមបណ្តោយផ្លូវ២៧១ ទិសដៅពីកើតទៅលិច ក៏បត់ទៅគារថយន្តម៉ាកCRV ពណ៌ទឹកប្រាក់ មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2H-6127 បើកទិសដៅស្របគ្នាបណ្តាលឲ្យរងការខូចខាតកាងខាងមុខធ្លាក់ដល់ដី តែហេតុការណ៍នេះមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។
ក្រោយពដលកើតហេតុសម្ថកិច្ចប៉ុស្តិ៍បឹងទំពុនទី២បានចុះមកដល់ទីតាំងកន្លែងកើតហេតុឲ្យធ្វើការដោះស្រាយគ្នា ដោយខាងភាគីរថយន្តCRV ទារសំណងចំនួន១៨០ដុល្លារ ហើយខាងភាគីរថយន្តធំក៏ព្រមសងសំណងដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕
https://www.youtube.com/watch?v=cPgjuBGlDns
មតិយោបល់