ព័ត៌មានជាតិ

រថយន្តមួយគ្រឿង ពន្លះគូទក្រោយម៉ូតូពេញទំហឹង បណ្ដាលឲ្យស្លាប់បុរសម្នាក់ ពេលបញ្ជូនដល់ពេទ្យ

កណ្តាលៈ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ រវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យស្លាប់មនុស្សម្នាក់ ដែលកើតហេតុកាលពីវេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ២១​ ស្ថិតក្នុងភូមិស្វាយតានី​ ឃុំព្រែកគយ ស្រុកស្អាង​ ខេត្តកណ្តាល។

ម៉ូតូ​ម៉ាកហុងដា (គុបជ្រុងC-90) ពណ៌ទឹកប៊ិច​ ពាក់ស្លាកលេខ ភ្នំពេញ1AO-3119 បើកបរដោយឈ្មោះ​ ជាវ ឆិៈ ភេទប្រុស អាយុ​៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរៈកសិករ (មិនពាក់មួក) មានទីនៅភូមិស្វាយតានី ឃុំព្រែកគយ​ ស្រុកស្អាង ខេត្តកណ្តាល (ស្លាប់នៅពេលដឹកមកដល់មន្ទីរពេទ្យបង្អែកស្អាង)​ បានបើកបរម៉ូតូក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ អ្នកបើកបរម៉ូតូខាងលើ បានបត់ឆ្វេងឆ្លងផ្លូវពីកើតមកលិច នៅពេលនោះ ក៏មានរថយន្តមួយគឿង ម៉ាកហ៊ិនដាយ ពណ៌ខៀវ ពាក់ស្លាកលេខ​ភ្នំពេញ 3B-7538​ ដែលកំពុងបើកស្របទិសគ្នាពីត្បូងមកជើង បុកពីក្រោយបណ្ដាលឲ្យដួលរងរបួសធ្ងន់ រួចអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់។​

ភ្លាមៗផងដែរ ក្រុមគ្រួសារជនរងគ្រោះ បានដឹកជនរងគ្រោះយកមកសង្គ្រោះដល់មន្ទីរពេទ្យបង្អែកស្អាង ក៏បានដាច់ខ្យល់ស្លាប់តែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះធ្វើការពិនិត្យ និងវាស់វែងទីកន្លែងកើតហេតុ រួចក៏បានយកវត្ថុតាងទាំងពីរគ្រឿង មករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់