ត្បូងឃ្មុំៈ តាមសមត្ថកិច្ច បានឲ្យដឹងថា មានករណីបុរសម្នាក់ បានធ្វើអត្តឃាតដោយលោតចូលក្នុងអណ្តូងទឹក ខាងមុខផ្ទះរបស់ខ្លួន ដែលមានជម្រៅ ៣ម៉ែត្រ បណ្តាលឲ្យស្លាប់តែម្តង កាលពីវេលាម៉ោង ៣ទៀបភ្លឺ ឈានថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិខ្ទុំកើត ឃុំជីគរ ស្រុកត្បូង ឃ្មុំខេត្តត្បូងឃ្មុំ។
ជនរងគ្រោះឈ្មោះ តុល សុខលាវ ភេទប្រុសអាយុ៣៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកើតហេតុខាងលើ (មានជំងឺសរ សៃប្រសាទ និងឆ្កួតជ្រូក)។
ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ចបានចុះដល់កន្លែង និងពិនិត្យសពឃើញថា ពិតជាស្លាប់ដោយសាធ្វើអត្តឃាតខ្លួនឯងប្រាកដមែន ទើបប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់