ព័ត៌មានជាតិ

សហភាពសហព័ន្ធយុវជន ខេត្តកំពង់ធំ ប្រារព្ធពិធី មហាចង្ក្រាន្តព្រៃគុក

(កំពង់ធំ)៖ កាលពីព្រឹក ម៉ោង១០:០០នាទី ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦ នៅប្រាសាទសំបូរព្រៃគុក ទីតាំងផ្ទះក្រហម ភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ប្រារព្ធពិធី មហាចង្ក្រាន្តព្រៃគុក ក្រោមការចូលរួមពីលោក ជា វ៉ាន់ចាន់ ប្រធានសហភាពសហព័ន្ធយុវជន ខេត្តកំពង់ធំ និង លោកឧញ៉ា សៀ សុភ័ក្រ បានរៀបចំកម្មវិធី ប្រគុំតន្ត្រី និងលេងល្បែងប្រពៃណី ជាច្រើន ក្នុងបុណ្យចូលឆ្នាំខ្មែរ នេះ។

មហាសង្ក្រាន្តឆ្នាំថ្មី នៅខេត្តកំពង់ធំ សំបូរព្រៃគុក ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦ ដែលមានប្រាសាទបុរាណរាប់ពាន់ នៅក្នុងព្រៃ តាំងពីមុនសម័យអង្គរ រួមទៅដោយការប្រគុំតន្ត្រី និងការតាំងនំជៀលយក្ស និងក្រម៉ា។

លោក ជា វ៉ាន់ចាន់ ប្រធានសហភាពសហព័ន្ធយុវជន ខេត្តកំពង់ធំ បានប្រាប់ថា កាលពីឆ្នាំ២០១៥ មានភ្ញៀវជាតិ និងអន្តរជាតិ ជាង ៩មុឺននាក់ ឥឡូវឆ្នាំ២០១៦នេះ ក្រុមការងាររៀបចំផ្លូវឯកទិស ដើម្បីដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍ និងបញ្ហាបរិស្ថាន សន្តិសុខ សណ្តាប់ធ្នាប់សង្គម។

ទន្ទឹមនឹងនេះ លោកឧញ៉ា សៀ សុភ័ក្រ បានឧបត្ថម្ភ នូវម៉ូតូ តម្លៃលើ ១ពាន់ដុល្លារអាមេរិក និងសន្យា ឆ្នាំក្រោយ (២០១៧) លោកនឹងបន្ថែមរង្វាន់ម៉ូតូ កង់ ទូរទស្សន៍ និងរង្វាន់ផ្សេងៗទៀត៕

photo_2016-04-14_12-33-25 photo_2016-04-14_12-33-40photo_2016-04-14_12-33-50 photo_2016-04-14_12-33-44photo_2016-04-14_12-34-03photo_2016-04-14_12-33-58photo_2016-04-14_12-34-13 photo_2016-04-14_12-34-20photo_2016-04-14_12-34-10

មតិយោបល់