Post News Media ព័ត៌មានជាតិ រថយន្តកូរ៉េបើ...

រថយន្តកូរ៉េបើកទាក់ខ្សែភ្លើង បាក់បង្គោលភ្លើង១ដើម!…

ភ្នំពេញ: បុរសម្នាក់បើករថយន្តកូរ៉េដឹកសម្ភារ:ក្មេងលេងបានទាក់និងខ្សែភ្លើង បណ្តាលឲ្យបាក់បង្គោលភ្លើងអស់១ដើមសង្កត់លើរថយន្តតែម្តង។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ នៅផ្លូវលំ ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តកូរ៉េមួយគឿង ពណ៌ស ពាក់ស្លាកលេខ កំពត2A 0274 ដែលដឹកសម្ភារ:ក្មេងលេង(កន្ត្រក សេះហោះ)បើកចូលក្នុងភូមិ ស្រាប់តែទាក់និងខ្សែភ្លើងបណ្តាលឲ្យទាញបង្គោលភ្លើងបាក់អស់មួយដើមសង្កត់ពីលើរថយន្តតែម្តង។

យើងសង្កេតឃើញថាបង្គោលភ្លើងខាងលើគឺមានតែបង្គោលដោយពុំមានបង្កប់ដែលជាស្នូលកណ្តាលដើម្បីឲ្យរឹងមាំទើបងាយនិងបាក់បែបនេះ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុនិងទំនាក់ទំនងជំនាញមកយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់៕

Loading...