ព័ត៌មានជាតិ

រថយន្តឡិចស៊ីសបុកម៉ូតូ ស្លាប់បុរសម្នាក់នៅនឹងកន្លែង!..

កំពង់ស្ពឺ: កាលពីវេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ នៅ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៦២-៦៣ ភូមិអន្លង់ថ្លឹង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

រថយន្ត១គ្រឿង ម៉ាកឡិចស៊ីសRX 300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AU-7025 (អ្នកបើកបរមិនស្គាល់ឈ្មោះ) បើកបរមកពីទិសខាងកើតទៅទិសខាងលិច មកដល់ចំណុចខាងលើ បានបុកម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៧ ពាក់ស្លាកលេខ កំពង់ស្ពឺ1I- 2398 អ្នកបើកបរឈ្មោះ ខៀវ ហិត ហៅឃឿន ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិក្រាំងថ្នល់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលបលកបរស្របទិសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ។

ចំពោះអ្នកបើកបររថយន្ត ពេលបុករួចបានចុះរត់គេចខ្លួនបាត់។ ចំណែកសពត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។ វត្ថុតាងទាំង២គ្រឿងបានយកមករក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនិតិវិធី៕

មតិយោបល់