ភ្នំពេញៈ បុរសពិការគថ្លង់ម្នាក់ មិនដឹងថាអ្នកណានាំ ឬទៅដោយខ្លួនឯងទេ បានបាត់ចេញពីផ្ទះ មិនដឹងមូលហេតុ បណ្ដាលឲ្យក្រុមគ្រួសារ ឪពុកម្តាយព្រួយបារម្ភ ខណៈបុរសខាងលើ មានជំងឺផង។
តាមប្រភពពីគ្រួសារជនរងគ្រោះ បានប្រាប់ឲ្យដឹងថា ពួកគាត់បានបាត់កូន អស់រយៈពេល១១ថ្ងៃកន្លងទៅ ហើយបានដើរស្វែងរក តាំងពីស្រុកកំណើត រហូតដល់ក្រុងភ្នំពេញ នៅមិនឃើញទៀត ទើបសម្រេចចិត្តដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ ឲ្យជួយប្រកាសស្វែងរកបន្តទៀត នៅព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ នៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។
បុរសដែលបាត់ខ្លួននោះ មានឈ្មោះ ឆេង ងួន អាយុ៣២ឆ្នាំ ជាមនុស្សពិការគថ្លង់ ហើយមានជំងឺប្រចាំកាយទៀត មានឪពុកឈ្មោះ ធី ញីម អាយុ៥៧ឆ្នាំ មុខរបរ កសិករ ម្តាយឈ្មោះ ទ្រី ញ៉ អាយុ៥៦ មុខរបត កសិករ និងមានបងប្អូនចំនួន៤នាក់ ប្រុស៣នាក់ ស្រីម្នាក់ បុរសខាងលើជាកូនទី១ ដែលមានទីលំនៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។
សូមជំរាបថា ជនរងគ្រោះបានបាត់ពីផ្ទះ កាលពីវេលាម៉ោង៤ព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨៕
មតិយោបល់