ភ្នំពេញ ៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈសិស្សសាលារៀនសុវណ្ណភូមិ២ក្រុមដេញប្រយុទ្ធគ្នាប្រសេចប្រសាចតាមដងផ្លូវដូចក្នុងក្រុមបងធំនៅក្នុងរឿងភាគចិនហុងកុងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចំណុចជិតសាលារៀនខាងលើដែលមានទីតាំងក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ក្រុមសិស្សដែលវាយប្រយុទ្ធគ្នាទាំងពីរភាគីនោះមិនត្រូវបានគេប្រាប់ឲ្យដឹងពីអត្តសញ្ញាណនោះទេគ្រាន់តែដឹងថាពួកគេគឺជាសិស្សដែលរៀននៅសាលារៀនសុវណ្ណភូមិ ដែលម្ខាងៗមានគ្នាពី៣ទៅ៤នាក់ ប្រើប្រាស់ខ្សែក្រវាត់ និងដុំថ្មជិះម៉ូតូដេញវាយគ្នាទៅវិញទៅមក ប៉ុន្តែសំណាងល្អមិនមានភាគីណាមួយរងរបួសធ្ងន់ធ្ងរឡើយ ហើយពួកគេបានដេញវាយគ្នាទាំងឯកសណ្ឋានជាសិស្សសាលាតែម្ដង ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីប៉ុន្មានខែមុនពេលកើតហេតុនេះសិស្សទាំងពីរក្រុមខាងលើបានមានទំនាស់គ្នាជាបន្តបន្ទាប់រហូតមានគំនុំគុំគួនគ្នាថែមទៀតផង…
មតិយោបល់