ភ្នំពេញៈ បុរសម្នាក់បានបោកក្បាលនឹងថ្នល់ ស្លាប់គួរឲ្យអាណោចអធ័ម ជាទីបំផុត បន្ទាប់ពីមានរថយន្តមួយគ្រឿង បើកស្របគ្នាមកកៀរហើយរថយន្តបើករត់បាត់ស្រមោល។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយសហពន្ធរុស្ស៊ី ចំណុចរបងព្រលាន្តយន្តហោះ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះមានឈ្មោះ ទាំ ទុំ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរព្រូរថយន្តនំលីលី ស្នាក់ផ្សារទួលពង្រ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្តបាត់ដំបង។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលគេឃើញរថយន្តមួយគ្រឿងមិនចាំម៉ាក បើកពីកើតទៅលិចស្របគ្នា ខណៈមកដល់ចំណុចកើតហេតុបានកៀរម៉ូតូឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GY-0092 ពេញទំហឹងបណ្ដាលដួលបោកនឹងថ្នល់បែកក្បាលស្លាប់នៅនឹងកន្លែង។ ចំណែករថយន្តបង្ករបើករត់បាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យរងចាំសាច់ញាតិយកឯកសារនិងប្រគល់ជូនវិញ។ ចំណែកសពជនរងគ្រោះត្រូវសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យឯស្រុកកំណើតខាងប្រពន្ធស្រុកសំរោង ខេត្តតាកែវ ធ្វើបុណ្យបុណ្យតាមប្រពៃណី៕
https://youtu.be/X7BOPqxYNcM
មតិយោបល់