ភ្នំពេញៈ ជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពប្លន់យកម៉ូតូនិចពីស្ត្រីម្នាក់ បានសម្រេចជិះគេចខ្លួនដោយសុវត្ថិភាពមិនរំខានដល់សមត្ថកិច្ច។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២និង៣០នាទីយប់ទៀបភ្លឺថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ៣៧១ ចំណុចជិតវត្តពោធិ៍ញៀន ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
ជនរងគ្រោះមានឈ្មោះ ស្រី មុំ ភេទស្រី អាយុ៣៥ឆ្នាំ មុខរបលក់ខោអាវតាមអនឡាញ ស្នាក់នៅក្នុងបុរីហុងលី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមសម្ដីជនរងគ្រោះបានឲ្យដឹងថាមុនពេលកើតហេតុរូបគាត់បានជិះម៉ូតូនិច ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ GU8684 ធ្វើដំណើរចេញពីផ្សារស៊ីធីម៉ល គោលបំណងត្រឡប់មកផ្ទះដោយជិះតាមបណ្ដោយផ្លូវ៣៧១ ទិសដៅពីត្បូងទៅកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចជនសង្ស័យមានគ្នា៥នាក់ ជិះម៉ូតូ២គ្រឿងមួយគ្រឿងម៉ាកនិច និងមួយគ្រឿងទៀតឌ្រីមសង់មិនចាំស្លាកលេខ មកពីក្រោយអៀបកៀនហើយគំរាមឲ្យឈប់ បើមិនឈប់នឹងបាញ់ ខណៈពេលនោះដោយភ័យខ្លាំងពេក បានរត់ចុះ ទើបឱកាសល្អក្រុមជនសង្ស័យទាំងនោះបានលើកម៉ូតូជនរងគ្រោះជិះឆ្ពោះទៅខាងខណ្ឌដង្កោបាត់តែម្ដង។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានជិះម៉ូតូឌុបមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋាបាលស្ទឹងមានជ័យ២ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវនិងឈានទៅដល់កំណត់មុខសញ្ញាចាប់ជនសង្ស័យទាំងនោះមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
មតិយោបល់