ចិន៖ ក្រោយពេល ក្រុមហ៊ុន Apple ចុះកិច្ចព្រមព្រៀងលក់ iPhone ជាមួយនឹងក្រុមហ៊ុនផ្ដល់សេវាកម្មទូរស័ព្ទធំបំផុត China Mobile នៅពេលនេះ ដំណឹងល្អសម្រាប់ Apple ក៏មកដល់ភ្លាមក្នុងស្វាគមន៍ឆ្នាំថ្មី។

នៅថ្ងៃនេះ ប្រភពព័ត៌មានចិន បានចុះផ្សាយថា ក្រុមហ៊ុន China Mobile បានលក់ iPhone អស់ចំនួន ១០ម៉ឺនគ្រឿងត្រឹមរយៈពេល ២ថ្ងៃ។
ប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន China Mobile បានចាប់ផ្ដើបដាក់ឲ្យបញ្ជាទិញទុកជាមុននូវ iPhone កាលពីប៉ុន្មានថ្ងៃមុននេះ ពោលគឺក្រោយពេលដែលកិច្ចព្រមព្រៀងត្រូវបានធ្វើឡើង។ ពេលដែលដាក់ឲ្យបញ្ជាទិញទុកជាមុនភ្លាម អតិថិជនរបស់ China Mobile ទាំងអស់បានចាប់ផ្ដើមទិញ ហើយជាលទ្ធផល China Mobile លក់បាន ១០ម៉ឺនគ្រឿងត្រឹមរយៈពេល២ថ្ងៃ។
ក្រុមអ្នកវិភាគបានលើកឡើងថា Apple អាចលក់ iPhone បាន ១២លានគ្រឿង នៅក្នុងឆ្នាំ ២០១៤ ព្រោះតែកិច្ចព្រមព្រៀងជាមួយនឹង China Mobile ត្រូវបានធ្វើឡើង។
គួរបញ្ជាក់ផងដែរថា កាលពីខែវិច្ឆិកា កន្លងទៅ China Unicom និង China Telecom លក់ iPhone ទុកជាមុនបាន ១២ម៉ឺនគ្រឿង និង ១៥ម៉ឺនគ្រឿង ដោយចំណាយពេលជិតពេញមួយខែ៕
មតិយោបល់