ព័ត៌មានជាតិ

ម្តាយហូរទឹកភ្នែក ព្រោះតែសម្រែកឈឺផ្សារបស់កូន!

ភ្នំពេញៈ យោងតាមផេក អាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ៤និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ បងស្រីម្នាក់ ជាអ្នកបើករម៉កម៉ូតូលក់បបរតាមផ្លូវ និងមានកូនតូច២នាក់ ជិះលើម៉ូតូតាមជាប់ជាមួយ ស្រាប់តែមកដល់មុខបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សំឡេងឈឺផ្សារបស់កូនតូចម្នាក់របស់គាត់ បានស្រែកបន្លឺឡើងស្ទើរស្លុតស្មារតី ព្រោះតែម្រាមជើងកុមារតូច បានចូលកាំម៉ូតូ ធ្វើឲ្យដាច់មេជើងម្ខាង។

ស្ថិតក្នុងស្ថានភាពកូនស្រែកឈឺផ្សា បានធ្វើឲ្យម្តាយភិតភ័យតក់ស្លុត ទឹកភ្នែកហូរចុះឥតដាច់ រហូតភ្ញាក់ផ្អើលដល់កម្លាំងត្រៀមប្រតិបត្តិការ គ អន្តរាគមន៍ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចេញទៅជួយមើល រុំជើងឃាត់ឈាម ក្មេងតូច និង បញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផាភ្លាមៗ ដោយការយកចិត្តទុកដាក់បំផុត៕

មតិយោបល់