បន្ទាយមានជ័យ៖បុរសម្នាក់ទាស់ពាក្យសំដីគ្នាបន្តិចបន្ទួចសោះឈានយកដបទៅវាយក្បាលមនុស្សស្រីបែកក្បាលហូរឈាមស្រោចពេញមុខជនសង្ស័យអាវុធហត្ថឃាតខ្លួនរួចបញ្ជូនទៅតុលាការ។ករណីហឹង្សាដោយចេតនានេះកើតឡើងនៅវេលាម៉ោង១០យប់ថ្ងៃទី២៤ខែវិច្ឆកាឆ្នាំ២០១៤នៅខ្លឹបឌីស្កូថាចដោនក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។លោក ឧត្តមសេនីយន៍ ត្រីឪបូរិន្ទមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានប្រាប់ថា ជនរងគ្រោះមានឈ្មោះ កើតស្រីតី ភេទស្រី អាយុ២២ឆ្នាំ អាស័យដ្ឋានភូមិអូរ ១សង្កាត់២ក្រុងមិត្តភាពខេត្តព្រះសីហនុ ចំណែកជនសង្ស័យមានឈ្មោះ សុចសំអឿន ភេទប្រុស អាយុ២0ឆ្នាំ អាស័យដ្ឋាន ខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបរវិលខេត្តបាត់ដំបងអ្នកទាំងពីរស្នាក់នៅក្រុងប៉ោយប៉ែត។លោកឪបូរិន្ទបញ្ជាក់ទៀតថាមុនពេលកើតហេតុ នៅថ្ងៃយប់ទី២៤ខែវិចិ្ឆកាឆ្នាំ២០១៤នោះឈ្មោះកើតស្រីតីនិងឈ្មោះសុចសំអឿនអ្នកទាំងពីរបានចូលក្លឹបឌិស្កូថាចដោន ក្រុងប៉ោយប៉ែត ដោយអង្គុយតុក្បែរគ្នាដោយចៃដនតែអ្នកទាំងពុំដែលស្គាល់គ្នាទេ. ពេលនោះសំអឿនបានយកកែវស្រាទៅជល់ដើម្បីសុំស្គាល់ស្រីតីអ្នកទាំងពីរបានជល់កែវគ្នាទៅវិញទៅមក ពេលនោះដែរសំអឿនបានសួរទៅស្រីតីថា មកពីណា ខាងណាដែរ ស្រីគីតបថាមកពីស្រុកយួន អ្នកទាំងពីរលើកកែវស្រាផឹកតែសំអឿនផឹកមិនអស់ក៏ចាក់ស្រាចោលខ្ចាយលើជើងស្រីតី ពេលនោះស្រីតីខឹងក៏មកស្តីអោយសំអឿនថា មើលងាយនាង ក៏មានការជជេកគ្នា ស្រីតីបានយកដៃច្រានទ្រូងសំអឿន សំអឿនបានយកដៃគៀសដៃស្រីតីចេញ ស្រីតីបានយកដបស្យ៉ាយចាក់មកលើមុខសំអឿនពេលនោះសំអឿនខឹងយ៉ាងខ្លាំងបានយកកែវស្រាកាន់នៅនិងដៃវាយទៅលើផ្ទៃមុខស្រីតីបណ្តាលអោយរងរបួសជាច្រើនកន្លែងបណ្តាលអោយមានរឿងកផ្អើលឆោឡោពេញតែបាមួយសន្ទុះក្រោយមកកំលាំងសមត្ថកិច្ចមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ ហើយបានធ្វើការឃាត់ខ្លួនសុចសំអឿនរួចបញ្ជូនមកកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ចូនទៅតុលាការដើម្បីចាត់ការតាមច្បាប់ចំណែកស្រីតីត្រូបានគេដឹកយកទៅមន្ទីរពេទ្យដើម្បីដេរមុខរបួស៕
ព័ត៌មានជាតិ
មតិយោបល់