ព័ត៌មានជាតិ

នារីខារ៉ាអូខេ ញ៉ូស្តារ ម្នាក់ ត្រូវបានចោរឆក់កាបូបបានសម្រេច ឈឺមុខរបួសពេកឈរយំ!

ភ្នំពេញ: នារីជាអ្នកបម្រើការខារ៉ាអូខេម្នាក់ ត្រូវបានក្រុមចោរធ្វើសកម្មភាពឆក់កាបូបស្ពាយបានសម្រេច រួចជិះរត់គេចខ្លួនបានស្រមោល ខណ:ដែលដើរចេញពីធ្វើការបំណងទៅផ្ទះមិត្តភក្តិ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចខាងក្រោយខារ៉ាអូខេញ៉ូស្តារ តាមបណ្តោយផ្លូវ១០B ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនរងគ្រោះឈ្មោះ ចេង ចិន្តា អាយុ២១ឆ្នាំ ជាបុគ្គលិកបំរើការនៅខារ៉ាអូខេ ញ៉ូស្តារ ស្នាក់នៅសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក មានស្រុកកំណើរនៅខេត្តសៀមរាប។

បើតាមសម្តីពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានធ្វើដំណើរថ្មើរជើងតែម្នាក់ឯង តាមបណ្តោយផ្លូវ10B ក្នុងទិសដៅពីកើតទៅលិច ដែលទើបតែចេញមកពីកន្លែងធ្វើការបំណងដើរទៅផ្ទះរបស់មិត្តភក្តីដែលនៅក្បែរកន្លែងកើតហេតុ។ លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែលេចមុខក្រុមជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ មិនចាំស្លាកលេខ មកពីក្រោយ រួចក៏បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីរនារីរងគ្រោះខាងលើ ដែលស្ពាយនៅនិងស្មារបានសម្រេចបណ្តាលឲ្យនារីដួលរងរបួសរលាត់ដៃរលាត់ជើង ភ្លាមៗនេះក្រុមចោរបានបន្ថែមល្បឿនជិះរត់គេចខ្លួនបានស្រមោលដោយសុវត្ថិភាព ហើយនៅរបស់របរដែលនៅក្នុងកាបូបរបស់ជនរងគ្រោះដែលត្រូវក្រុមចោរធ្វើសកម្មភាពឆក់យកទៅនេះ មានលុយចំនួន២៥០ដុល្លារ និងរបស់របរមួយចំនួនទៀត។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានមិត្តភក្តិដឹកតាមម៉ូតូកង់បីទៅផ្ទះ រង់ចាំព្រឹកស្អែកបានទៅដាក់ពាក្យបណ្តឹងតាមក្រោយ៕

មតិយោបល់